ក្រុមហ៊ុនស៊ីអាហ្រ្គោ ខេម ប្រដាក់ ឯ. ក សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ នាយកទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ ជី អាយ ហ្សិត (GIZ) ប្រចាំកម្ពុជាដែលបានអញ្ចើញក្រុមហ៊ុនស៊ីអាហ្រ្គោ ខេម ប្រដាក់ ឯ. កបានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការគាំទ្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា និងការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់នាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន” ក្រោមចូលរួមដ៏ខ្ពង់ខ្ពស់របស់៖
– ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
– បណ្ឌិត Günter Riethmacher នាយកទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ ជី អាយ ហ្សិត (GIZ) ប្រចាំកម្ពុជា
សិក្ខាសាលាដ៏មានសារ:សំខាន់នេះ ក៏មានវត្តមានឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ៗនិងនេសាទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងមន្រ្តីជំនាញយ៉ាងច្រើនកុះករ។នៅសណ្ឋាគារ សូហ្វីតែល នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
ក្រុមហ៊ុនស៊ីអាហ្រ្គោ ខេម ប្រដាក់ ឯ. ក សូមអគុណដល់ទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ ជី អាយ ហ្សិត (GIZ) ប្រចាំកម្ពុជា និងគម្រោងពង្រឹងប្រព័ន្ធកសិកម្មបន្សាំអាកាសធាតុ ជីអាយហ្សី កម្ពុជា (CRAS) ដែលបានគាំទ្រជាជំនួយថវិការ និងបច្ចេកទេស ដល់ក្រុមហ៊ុនស៊ីអាហ្រ្គោ ខេម ប្រដាក់ ឯ. ក ក្នុងអនុវត្តគម្រោង “ការកែច្នៃ និងអភិវឌ្ឍន៍ការវេចខ្ចប់ និងការធ្វើទីផ្សារ សម្រាប់ផលិតផតគ្រាប់ស្វាយចន្ទី ដែលមានប្រភពច្បាស់លាស់ ប្រកប ដោយនិរន្តរភាព និងភាពច្នៃប្រឌិត” ក្នុងការគាំទ្រ និងផ្ដល់នឹងអត្ថប្រយោជន៍ កសិករ អភិវឌ្ឍន៍ផលិតផល និងទីផ្សារផលិតផល។